ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងជាពិសេស យុវជនជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ ASEM

FN ៖ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងឱកាស ថ្ងៃរំលឹកខួបប្រចាំឆ្នាំលើកទី២ នៃទិវា ASEM DAY នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។ ASEM DAY ដែលត្រូវបានកំណត់ឡើង ដោយមេដឹកនាំនៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលលើកទី១១ កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានដើរតួនាទីគន្លឹះ ជាវេទិកាដ៏សំខាន់តែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងសំខាន់ ដើម្បីពង្រឹង ភាពជាដៃគូ ជំរុញសន្តិភាព និងសន្តិសុខ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព រវាងតំបន់ទាំងពីរ និងសកលលោក។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន … Continue reading ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងជាពិសេស យុវជនជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ ASEM